ព័ត៌មានជាតិ

សង្ស័យគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង១៣នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីសង្ស័យគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស។

ម៉ូតូម៉ាក ឌ្រីមសង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HT-5823។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក និងស្រាវជ្រាវរករថយន្តបង្ក ដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសព រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

សម្រាប់ព័ត៌មានបន្ថែម Post News នឹងផ្សាយជូនបន្ត៕

មតិយោបល់