ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង នៅខេត្តកណ្ដាល

ភ្នំពេញៈ យោងតាមផេក Hotline 117 បានឲ្យដឹងថា ករណី “គ្រោះថ្នាក់ចរាចរណ៍”​ រវាងរថយន្ដ និងរថយន្ត តែមិនបណ្ដាលឲ្យរងរបួសដល់មនុស្សទេ ត្រូវបាននគរបាលចុះអន្ដរាគមន៍ និងជួយសម្រួលចរាចរណ៍​ ក្រោយប្រជាពលរដ្ឋបានរាយការណ៍មកកាន់លេខ ១១៧ ។

នៅវេលាម៉ោង ០៥និង​៥០​ នាទីព្រឹក​ ថ្ងៃទី០៧ ខែកក្ដដា​ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិអង្គស្នួល​២ ឃុំពើក​ ស្រុកអង្គស្នួល ខេត្តកណ្ដាល ៕

មតិយោបល់