ព័ត៌មានជាតិ

ឈប់សម្រាកថ្ងៃបុណ្យជិះម៉ូតូឌុបគ្នាទៅលេងស្រុក ត្រូវរថយន្តដឹកទឹកកកបុកស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: កម្មការិនី២នាក់ ឈប់សម្រាកថ្ងៃបុណ្យជិះម៉ូតូឌុបគ្នាទៅលេងស្រុក ត្រូវរថយន្តដឹកទឹកកកបុកស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់កាលពីវេលាម៉ោង៦និង១៥នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅបណ្តោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីកម្មការិនីរោងចក្រ២នាក់ ជិម៉ូតូម៉ាក Scoppy ពណ៌ស្វាយពាក់ស្លាកលេខ 1AU-4365 បើកបរពីទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកទឹកកកមួយគ្រឿងម៉ាក Hiyandia កូរ៉េ ពាក់ស្លាកលេខ PP2M-3892 បុកចំពីក្រោយម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូដួលចូលក្រោមកង់រថយន្តកិនចំក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី។

សមត្ដកិច្ចបានឲ្យដឹងថា នារីដែលស្លាប់ខាងលើមានឈ្មោះ ជៀង ស្រីលក្ខ័ អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ។ ក្រោយកើតហេតុអ្នកបើកបរ និងព្រូ រួមទាំងរថយន្តបង្ក និងម៉ូតូ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅការិយាលយ័ចរាចរណ៍ជើងគោករាជនីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ៕

photo_2016-10-15_10-04-38

photo_2016-10-15_10-04-40

photo_2016-10-15_10-04-30

photo_2016-10-15_10-04-35

មតិយោបល់