សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្ត ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៨និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយបានការចូលរួមសហការពីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះបង្ក្រាបបទ រក្សាទុក ដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី០១នាក់មានឈ្មោះ ព្រាប សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (មានសារធាតុ ញៀននៅក្នុងខ្លួន) និងឈ្មោះ ហៀង ផល្លា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (គ្មានសារធាតុ ញៀននៅក្នុងខ្លួន) ។
វត្ថុតាងដែលសមត្ថកិច្ចស្រាវជ្រាវ និងដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន ៣៥កញ្ចប់ ឧបករណ៍ប្រើប្រាស់ និង សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៤គ្រឿង ៕

មតិយោបល់