ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូយ៉ាងសកម្ម

ស្ទឹងត្រែង: យុវជនម្នាក់ ត្រូវបាននគរបាលស្រុកសេសាន ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៩និង ០៥នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានលើកឡើងឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ផុន រង្សី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ហេតុការណ៏នេះសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ បានក្រោយពីទទួលពាក្យ បណ្តឹងពី ម្ចាស់ម៉ូតូ ថាលួចម៉ូតូ២គ្រឿង ក្រោយមក ជនសង្ស័យ បានយកទៅលក់។ ហើយជនសង្ស័យ មានបក្សពួកម្នាក់ទៀត ឈ្មោះ ទឺ ហ ភេទប្រុស ប៉ុន្តែត្រូវ បានរត់គេចខ្លួនបាត់។

ក្រោយការឃាត់ខ្លួន ជនសង្ស័យសមត្ថកិច្ច ដកហូតបានវត្ថុតាង ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ២គ្រឿង ផលិតឆ្នាំ២០១០ និងមួយគ្រឿងទៀត ផលិតឆ្នាំ២០១៥។ សូមបញ្ជាក់ថា ម៉ូតូទាំងពីរគ្រឿងនេះ មិនទាន់មានស្លាកលេខទេ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចំណែកឯជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួននោះ សមត្ថកិច្ចយើង កំពុងតែបន្តការស្រាវជ្រាវ តាមចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

photo_2016-08-23_13-51-10

photo_2016-08-23_13-51-13

មតិយោបល់