Post News Media ព័ត៌មានអន្តរជាតិ យន្តហោះរុស្ស៊...

យន្តហោះរុស្ស៊ីទម្លាក់គ្រាប់លើពួកជីហាដ នាំមុខការវាយប្រហាររបស់កងទ័ពស៊ីរី

ស៊ីរី: កងកម្លាំងប្រដាប់អាវុធស៊ីរីបានផ្ដើមធ្វើការវាយលុកថ្មីមួយ នៅក្នុងភាគឦសាននៃ ទីក្រុង Latakia នៅថ្ងៃច័ន្ទនេះ បានកំណត់ទិសដៅលើទីក្រុងសំខាន់របស់លោក Kabbani នៅតំបន់ Jabal al-Akrad ។

ទោះជាយ៉ាងណា ថ្ងៃទី១ នៃការវាយលុកយ៉ាងធំមួយនេះ មិនមានក្នុងគម្រោង របស់កងកម្លាំងប្រដាប់អាវុធស៊ីរីទេ ខណ:ដែលពួកគេត្រូវបានបណ្តេញដោយពួកឧទ្ទាមជីហាដនិយមនៃក្រុម Al-Fateh Jaysh (កងទ័ពចម្បាំង) នៅភ្នំ Zuwayqat ឡើយ ។

បន្ទាប់ពីការដកកងកម្លាំងប្រដាប់អាវុធស៊ីរី នៅយប់ថ្ងៃច័ន្ទ កងទ័ពអាកាសរុស្ស៊ីបានផុសឡើងពីលើតំបន់ Kabbani បានធ្វើឲ្យពួកជីហាដចុះខ្សោយ និងត្រួសត្រាយផ្លូវសម្រាប់ការវាយប្រហារថ្មើជើងថ្មីមួយរបស់អង្គភាពរដ្ឋាភិបាលស៊ីរី៕

Russian-airstrikes-696x377

Loading...