ព័ត៌មានជាតិ

Update: ធ្លាក់កម្មករពីលើរថយន្តដឹកម្នាងសិលា បែកក្បាលស្លាប់

ភ្នំពេញៈ កម្មករម្នាក់ស្លាប់បាត់បង់ជីវិតតាមផ្លូវសាធារណៈ និងតៃកុងរថយន្តម៉ៅការសំណង់ធ្វើពិដានត្រូវឃាត់ខ្លួន។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅរបងមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ខាងជើង តាមផ្លូវ២០២ កែង ផ្លូវ២២៩ ក្រុម៣៩ ភូមិ៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង១១និង២៥នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ។

ជនរងគ្រោះមានឈ្មោះ ម៉ាក មករា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិកណ្តាក ឃុំស្វាយម្លៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយស្នាក់នៅម្តុំកាល់ម៉ែត ដែលបានចូលធ្វើការងារបានចំនួន៤ថ្ងៃ។

សមត្ថកិច្ចបានប្រាប់ថា តៃកុងរថយន្តមានឈ្មោះ ផល សំណាង ភេទប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ក្រុងភ្នំពេញ ស្នាក់នៅជាមួយប្អូនខាងក្រោយមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបររថយន្តកូរ៉េចាស់ ពណ៌ខៀវ ស្លាកលេខ បាត់ដំបង 2A-4564 ។ យោងតាមសម្តីតៃកុងរថយន្តបានប្រាប់ថា គាត់ជាជាងម៉ៅការធ្វើពិដាន ហើយបានដឹកម្នាងសិលាចំនួន១៥សន្លឹកពីខាងក្រោយហាងនំប៉័ងបាយ័ន្តស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ យកទៅធ្វើនៅម្តុំផ្សារធំថ្មី។ ដោយបើកបរតាមផ្លូវ២០២ ពីលិចទៅកើត ដែលមានទួលដើម្បីបង្អាក់ល្បឿន ហើយក៏បត់ឆ្វេងដៃមកផ្លូវ២២៩ រថយន្តយោគខ្លាំងបណ្តាលដាច់ខ្សែចង់ពិដានម្នាងសិលារុញកម្មករម្នាក់ដែរជិះខាងក្រោយជួយទប់ធ្លាក់ផ្ងារក្រោយបោកក្បាលស្លាប់ភ្លាមៗតែម្តង។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា គេឃើញរថយន្តបានបត់ឆ្វេងក្រឡែញដាច់ខ្សែចងម្នាងសិលារុញកម្មករដែលអង្គុយខាងក្រោយរថយន្តធ្លាក់បោកក្បាលស្លាប់តែម្តង។

នរគបាលបានបញ្ជាក់ថា ជនរងគ្រោះផ្ងារក្រោយធ្លាក់បោកក្បាលស្លាប់ភ្លាមៗតែម្តង ដោយខ្សែចង់មានសភាពចាស់ផុយ និងការយោគនៃរថយន្តទើបដាច់ខ្សែហើយជនរងគ្រោះអង្គុយនៅខាងក្រោយរថយន្តផង ទើបបណ្តាលឲ្យផ្ងារក្រោយធ្លាក់បោកក្បាលស្លាប់។

បច្ចុប្បន្នឃាត់ខ្លួនអ្នកបើកបររថយន្តបណ្តោះអាសន្ន ដើម្បីសួរនាំនៅប៉ុស្តិ៍នរគបាលផ្សារដេប៉ូ១ និងរថយន្តត្រូវយករក្សាទុកនៅស្នងការដ្ឋាននរគបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕

https://youtu.be/-tNZcqn2EvM

photo_2016-08-23_11-44-31photo_2016-08-23_11-45-20photo_2016-08-23_11-45-21photo_2016-08-23_11-45-23photo_2016-08-23_11-45-24photo_2016-08-23_11-45-25photo_2016-08-23_11-45-27photo_2016-08-23_11-45-28photo_2016-08-23_11-45-29photo_2016-08-23_11-45-31photo_2016-08-23_11-45-32photo_2016-08-23_11-45-34photo_2016-08-23_11-45-35photo_2016-08-23_11-45-38photo_2016-08-23_11-45-39photo_2016-08-23_11-45-41photo_2016-08-23_11-45-57

មតិយោបល់