ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីសម្រេចដូចខាងក្រោម៖



ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីសម្រេចដូចខាងក្រោម៖
ភ្នំពេញៈ ជនជាតិចិនម្នាក់បើករថយន្តលុចស៊ីសRX350 មួយគ្រឿងបុករះរថយន្តនិងកង់បីឥណ្ឌាក្រឡាប់ជាច្រើនគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់លុះចាប់បានក៏ធ្វើការដកហូតកាបូបស្ពាយសង្ស័យថាមានផ្ទុកគ្រឿងញៀនរាប់គីឡូនៅខាងក្នុងផងដែរទើបសម្ថកិច្ចប្រញាប់ប្រញាល់នាំទៅកាន់អធិការនគរបាលខណ្ឌដូនពេញដាក់កម្លាំងយាមកាមយ៉ាងតឹងរ៉ឹងនិងមិនអនុញ្ញាតឲ្យអ្នកការសែតចូលទៅជិតបានឡើយ។ ហេតុការខាងលើបង្កការភ្ញាក់ផ្ងើលកាលពីវេលាម៉ោង១និង៣៥នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តមកែងផ្លូវលេខ១៥៤(ចំណុចស្តុបរោងកុនលុច្ស)ក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញកង់បីឥណ្ឌាពណ៌ក្រហមពាក់ស្លាកលេខ ព្រៃវែង 1M-1574 បើកបរដោយបុរសម្នាក់និងមានឌុបស្ត្រីជាភ្ញៀវម្នាក់ខាងក្រោយផងដែរ។ ដោយធ្វើដំណើតាមបណ្ដោយមហាវិថីព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងបានឈប់រង់ចាំស្តុបខណៈពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX-350ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AW-4332 បើកបរដោយបុរសជនបរទេសម្នាក់ដែលគេសង្ស័យថាជាជនជាតិចិនបានបោះពួយក្នុងល្បឿនលឿនមកបុកពីក្រោយពេញទំហឹងអូសក្រឡាប់បណ្តាលឲ្យបុរសជាអ្នកបើកបររងរបួសធ្ងន់។ តាមប្រភពដដែលបានប្រាប់បន្តទៀតថាក្រោយពេលកើតហេតុបុរសជាជាតិចិនម្នាក់ខាងលើបើករថយន្តស៊េរីទំនើបម៉ាកលុចស៊ីសRX-350បុកកង់បីឥណ្ឌាមួយគ្រឿងក្រឡាប់និងមានមនុស្សម្នាក់រងរបួសរួចហើយរូបគេមិនបានឈប់ទេនិងបានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាងផ្លូវលេខ១៣៦ទើបត្រូវបានកម្លាំងនគរបាលចរាចរដែលឈរនៅគោលដៅក្បែរនោះនិងប្រជាពលរដ្ឋនាំគ្នាដេញឃាត់បាននិងបានបញ្ចេញកំហឹងវាយម្នាក់មួយដៃមួយជើងបែកមាត់ហូរឈាមផងដែរ។ ពេលដែលសមត្ថកិច្ចបាននាំខ្លួនជនបង្កដែលជាជនជាតិចិនបើករថយន្តខាងលើតែពាក់ស្លាកលេខក្លែងក្លាយនោះមកដល់អធិការដ្ឋាននគរបាលខណ្ឌដូនពេញនិងបានឆែកឆេរឃើញគ្រឿងញៀនជាច្រើនគីឡូក្រាមនៅខាងក្នុង។ បន្ទាប់ពីឃើញគ្រឿងញៀនជាច្រើនគីឡូនៅក្នុងកាបូបស្ពាយមួយដែលជារបស់បុរសជនជាតិចិនម្នាក់ខាងលើភ្លាមៗនោះលោកទៀងចាន់សារអធិការខណ្ឌដូនពេញបានដាក់កម្លាំងយាមកាមយ៉ាងតឹងរ៉ឹងនិងហាមអ្នកកាសែតចូលជិតមិនឲ្យថតនិងបណ្តេញអ្នកព័ត៌មានចេញមកឈចាំក្រៅរបងដោយហាក់បីដូចជាមានលាក់លៀមយ៉ាងខ្លាំង។ ពាក់ព័ន្ធទៅនឹងករណីនេះដែរគឺបុរសជនជាតិចិនម្នាក់ខាងលើនេះដែរបានបើករថយន្តស៊េរីទំនើបមួយគ្រឿងខាងលើនេះគឺជារថយន្តដែលពាក់ស្លាកលេខក្លែងក្លាយផងដែរ។ដោយបានបុករះរថយន្តរបស់គេចំនួន២ទៅ៣គ្រឿងរួចមកហើយទើបបានបើករត់មកបុកកង់បីឥណ្ឌាមួយទៀតដែលកំពុងឈប់ស្តុបបណ្តាលឲ្យក្រឡាប់និងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់៕…
ក្រចេះ: លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការស្រុកសំបូរ បានប្រាប់ Post News ថា នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាវិទ្យាល័យសំបូរ មានករណីសិស្សជាស្រ្តី ចំនួន៧នាក់ ថ្នាក់ទី១០A មានស្ថានភាពខ្សោយ ហើយសន្លប់ទាំងអស់បានបញ្ជូនមកសង្រ្គោះនៅមណ្ឌលសុខភាពស្រុកសំបូរ។…
សៀមរាបៈ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីស្ម័គ្រចិត្តរួមភេទមួយកើតឡើង ត្រូវម្ដាយខាងស្រីដាក់ពាក្យបណ្ដឹង ស្ថិតភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ អ.ស.វ ភេទស្រី អាយុ ១៥ ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ រស់នៅខេត្តសៀមរាប។ ឈ្មោះពឿយ…
មតិយោបល់