ព័ត៌មានជាតិ

មុខសញ្ញាចំនួន០៣នាក់ និងសារធាតុញៀនទម្ងន់ ៥១២,៤៥ក្រាម ត្រូវបានបង្រ្កាបនៅស្រុកបវេល ខេត្តបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី នៅចំណុចភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបបវេល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក សុខ និមល ជានាយការិយាល័យ បានដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្រ្កាបបានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ផាត សុភី ហៅ មុំ ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។
២-ឈ្មោះ ចាន់ ធាហៅកូវ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៣-ឈ្មោះ សំ ដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៣ថង់ទម្ងន់ ៥១២,៤៥ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់) ,កូន សៀវភៅបញ្ជីទិញលក់ថ្នាំញៀន ០១ក្បាល
-លិខិតឆ្លងដែនចំនួន ០១ក្បាល មានលេខ N019092385
-ម៉ូតូចំនួន ០៣គ្រឿង (១.ម៉ាកហុងដាឃ្លីក ពណ៌ស បិតស្គុតពណ៌ផ្កាឈូក គ្មានស្លាកលេខ (ចាស់),២.ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាក លេខ (ចាស់) ,៣.ម៉ាកអ៊ិចសាយទ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1U- 3344 (ស្លាកលេខក្លែងក្លាយ) ។

ក្នុងនោះជនសង្ស័យឈ្មោះ ផាត សុភី ហៅ មុំ មានដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនលេខ ២៧ ២ ត.ព្រ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ របស់ ឯកឧត្ដម ជា វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ផងដែរ ។

ជនល្មើស និងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមច្បាប់ ៕

មតិយោបល់