ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងប៉ះគ្នាខ្ទាតទៅម្ខាងទៀតនៃគន្លងផ្លូវប៉ះរថយន្ត បណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ ៤នាក់

កំពត: នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៤និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើករវាងម៉ូតូ ២គ្រឿង និងរថយន្ត ១គ្រឿង លើផ្លូវជាតិលេខ៣(កំពត.វាលរេញ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩.១៥០ ត្រង់ចំណុចផ្លូវបំបែកជាបីផ្លូវចូលផ្សារ(សេសយុង) ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ដំណើររឿង៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក អ៊ែប្លែត ពណ៌ទឹកក្រូច.ខ្មៅ ពាក់ស្លាកលេខ កំពត 1I-7113 បើកដោយឈ្មោះ ហយ ពេជ្រចាន់ភីនុត ភេទប្រុស អាយុ ១៥ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ)គ្មានមួកនិងមានដឹកមនុស្សម្នាក់ពីក្រោយឈ្មោះ សុវណ្ណា ឡេង ភេទប្រុស អាយុ ១៦ឆ្នាំ (ធ្ងន់) គ្មានមួកទាំង ២នាក់ នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត បើកក្នុងទិសដៅពីត្បូងទៅជើងបានបើកកៀម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-7768 បើកដោយឈ្មោះ ណន មិនា ភេទប្រុស អាយុ ១៩ឆ្នាំ (ធ្ងន់) គ្មានមួកនិងមានដឹកមនុស្ស ២នាក់ ខាងក្រោយ.ឈ្មោះ សុភ័ណ្ឌ ម៉េងលី ភេទប្រុស អាយុ ១៥ឆ្នាំ (ធ្ងន់) គ្មានមួកទាំង ២នាក់ នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត.ឈ្មោះ ម៉ៅ ភត្រា ភេទប្រុស អាយុ ១៤ឆ្នាំ (ធ្ងន់) គ្មានមួកនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត បើកក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង ប៉ះរួចម៉ូតូម៉ាកអ៊ែប្លែតបានខ្ទាតអូសទៅប៉ះចូលចំណែកផ្លូវខាងស្តាំដៃរថយន្តមួយគ្រឿងម៉ាក FORD ពណ៌ស ពាក់ស្លាកលេខរដ្ឋ២០.២.៩៨៩៩(មិនស្គាល់សាវតាអ្នកបើកបរដោយប៉ះរួចបានគេចខ្លួនបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ មុនពេលសមត្ថកិច្ចទៅដល់) រថយន្តបើកក្នុងទិសដៅពីជើងទៅត្បូង។
-បណ្តាលឲ្យរបួសធ្ងន់ ៤នាក់ ប្រុសនិងស្លាប់១នាក់ប្រុសនៅកន្លែងកើតហេតុ។
-សម្ភារះខូចខាតរថយន្តខូចស្រាល១គ្រឿងនិងម៉ូតូខូចធ្ងន់១ស្រាល១ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពត៕

មតិយោបល់