ភ្នំពេញៈ ជនជាតិចិនម្នាក់សង្ស័យស្រវឹង បើករថយន្តទំនើបមួយគ្រឿងមិនប្រយ័ត្ន ជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់១កង់ នៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៤ ខែកក្ដដា ឆ្នំា២០២២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស NX f200 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z 9828
បើកបរដោយបុរសជនជាតិចិនម្នាក់ ទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ទំនងជាស្រវឹងស្រា ខណៈមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យមួយកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែង ស្ទូចរថយន្តទៅរក្សាទុក នៅស្នងការាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀតនៅពេលក្រោយ ៕








មតិយោបល់