ព័ត៌មានជាតិ

ហេតុ​អ្វី​រូស្ស៊ី​លក់រ​ដ្ឋ Alaska ទៅឲ្យ​អាមេរិក !!

​ខាងក្រោម​នេះ​ជា​ដំណើររឿង​សង្ខេបនៃ​កាល​ប្រវត្តិសាស្ត្រ​របស់​អា​មេរិក​និង​រូស្ស៊ី​លើ​ការយល់ព្រម​គ្នា​ទិញ​និង​លក់​រដ្ឋ Alaskaនៅ​ក្នុង​កំឡុង​សម័យ​ក្រោយ​សង្គ្រាម​ស៊ីវិល​របស់​រូស្ស៊ី​ចប់​។​
​ចាប់ផ្តើម​ពី​ទស្សវត្ស​ឆ្នាំ 1840 នៅពេល​អាមេរិក​បាន​ចាប់អារម្មណ៍​ទៅលើ​ដែនដី​មួយ​នេះ​ដែល​ខ្លួន​បាន​ជឿជាក់ថា​វា​នឹង​អាច​ក្លាយ​ជា​ទីតាំង​ដាក់​បញ្ឍរ​ទ័ពបាន​យ៉ាង​ល្អ​សម្រាប់​ធ្វើ​ការត្រួតពិនិត្យ​និង​ឃ្លាំ​មើល​សកម្មភាព​របស់​ប្រទេស​ដទៃ​ទៀត​ដែល​នៅក្បែរៗ​នេះ​បាន​យ៉ាង​ងាយស្រួល​។​រដ្ឋ Alaska ស្ថិតនៅ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​អាមេរិក​ហើយ​ផ្ទៃដី​ភាគ​ធំ​គ្របដណ្តប់​ទៅដោយ​ទឹកកក​ដែល​ពិបាក​ដល់​ការរស់នៅ​តែ​ទាំងនេះ​មិន​ជា​មូលហេតុ​សំខាន់​នៃ​ការចង់បាន​របស់​អាមេរិក​ឡើយ​។​

​ដំណើរ​ទៅ​ដល់​នៃ​អ្នកជំនួញ​ជនជាតិ​អាមេរិក​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅលើ​ទ្វីប​រដ្ឋ​មួយ​នេះ​នា​ឆ្នាំ​បន្តបន្ទាប់​ជារឿយៗ​បាន​និយាយ​បកស្រាយ​ពី​ប្រភព​ធនធាន​ដែល​មាន​នៅ​លើ​ដែន​ដី​នេះ​ហើយ​នា​ឆ្នាំ 1860 ការសម្រេចចិត្ត​ចុងក្រោយ​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​ធ្វើ​ការចចារ​ជាមួយ​រូស្ស៊ី​ដើម្បី​ទិញរ​ដ្ឋ Alaska ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណាក្តី​រូស្ស៊ី​មិន​បាន​យល់ព្រម​លើ​សំណើរ​នេះ​រហូត​ដល់​សង្គ្រាមស៊ីវិល​ក្នុង​ស្រុក​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ 1865 ហើយ​មួយ​ឆ្នាំ​បន្ទាប់​ក្រោយ​សង្គ្រាម​ស៊ីវិល​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​មួយ​ដែល​មានឈ្មោះ Czar បានចង្អុលបង្ហាញ​ថា​ក្រុមហ៊ុន​ចម្រុះ​រវាង​អាមេរិក​និង​រូស្ស៊ី​ដែល​មាននាម​ពាក់កណ្តាលរ​ដ្ឋ​និង​ពាក់កណ្តាល​ឯកជន​និង​ជា​អ្នកគ្រប់គ្រង​ទៅលើ​រដ្ឋ Alaska នេះ​នឹង​ក្ស័យធន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​ហើយ​ខ្លួន​បាន​ធ្លាប់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រូស្ស៊ី​ធ្វើ​ការផ្តល់​ជំនួយ​ដើម្បី​បន្ត​ដំណើរការ​របស់​ខ្លួន​តទៅទៀត​ផង​ដែរ​។​

​រដ្ឋាភិបាល​រូស្ស៊ី​ដែល​ពេល​នោះ​កំពុង​ជាប់​ដៃ​ធ្វើសង្គ្រាម​ជាមួយនឹង​អាមេរិក​និង​អង់គ្លេស​ផង​នោះ​មិន​អាច​ទ្រាំ​នឹង​ការ​បន្ត​ជំនួយ​ទៅ​ដល់​រដ្ឋ Alaska បាន​ទៅ​ទៀត​ឡើយ​ម្ល៉ោះហើយ​នា​ឆ្នាំ 1867 រដ្ឋមន្ត្រី​របស់​រូស្ស៊ី​បាន​បើក​កិច្ចចចារ​ជា​មួយ​នឹង​លោក Edward de Stoeckl តំណាង​ខាង​ភាគី​អាមេរិក​ក្នុងការ​តថ្លៃ​គ្នា​ក្នុង​ការលក់​រដ្ឋ​នេះ​ទៅឲ្យ​អាមេរិក​។​
​នា​ថ្ងៃ​ទី 29 មិនា​ឆ្នាំ 1867 លោក Stoeckl បាន​បង្ហាញ​ពី​ការចង់​លក់​រដ្ឋ​មួយ​នេះ​ឲ្យ​អាមេរិក​ទៅ​កាន់​អគ្គលេខា​ធិ​ការ​អាមេរិក​លោក Henry Seward ហើយ​ភាគី​ទាំង​ពីរ​រវាង​លោក Henry Seward និង​ភាគី​ខាង​រូស្ស៊ី​បាន​ចុះ​សន្ធិសញ្ញា​យល់ព្រម​គ្នា​មួយ​នៅ​យប់​ថ្ងៃ​ដដែល​ភ្លាមៗ​។​នៅ​ថ្ងៃ​ទី 20 កក្កដា​លោក​ប្រធានាធិបតី​អាមេរិក Andrew Johnson បាន​ចុះហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​នោះ​ហើយ​បន្ត​ផ្ញើរ​ទៅ​កាន់​រដ្ឋសភា​ជាតិ​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​និង​បញ្ជាក់​។​

​នៅក្នុង​កិច្ចព្រមព្រៀង​លក់​នោះ​បាន​និយាយថា​តម្លៃ​ក្នុង​ការលក់​គឺមាន​ទៅដល់ 7,2 លាន​ដុល្លារ​ដោយ​ប្រើប្រាស់​មាស​ដើម្បី​ទិញ​ហើយ​រាល់​ទ្រព្យសម្បតិ្ត​ឯកជន​ទាំងឡាយ​ដែល​មាន​នឹង​រក្សា​ទុក​ជូន​ម្ចាស់​របស់​គេ​វិញ​ដូច​ព្រះវិហារ​និង​អគារ​មួយចំនួន​ដែល​សរុប​មិន​មាន​ច្រើន​ប៉ុន្មានោះ​ទេ​។​ចុង​ក្រោយ​នៅ​ថ្ងៃទី 18 តុលារ​ឆ្នាំ 1867 កិច្ចព្រមព្រៀង​គ្នា​លក់​និង​ទិញ​រដ្ឋ Alaska ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​៕​
ASA_usa_alaska

alaska

មតិយោបល់