ភ្នំពេញៈ យោងតាមផេម អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានបង្ក្រាបករណីជាក់ស្តែង មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុ ត្រង់ចំណុចក្នុងរោងចិញ្ចឹមមាន់ ស្ថិតភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានឲ្យដឹងថាជនសង្ស័យឈ្មោះ សល ស្រីនាត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់ថង់ (ធំល្មមចំនួន០១កញ្ចប់ថង់, តូចចំនួន១០កញ្ចប់ថង់) ,ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួនមួយគ្រឿង, ប្រអប់ជ័រពណ៌ខ្មៅចំនួនមួយ, ថង់សម្រាប់ច្រក់ថ្នាំញៀនមួយចំនួន, ទុយោសម្រាប់ចូកថ្នាំញៀនចំនួនមួយ, សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕
មតិយោបល់