ទូរទស្សន៍រដ្ឋចិន CCTV បានចាក់ផ្សាយថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple បំពាក់ទៅលើ iPhone អាចគំរាមកំហែងដល់អ្នកប្រើប្រាស់ ដោយសារតែវាមានមុខងារចាប់យកពេលវេលា និងទីតាំងរបស់អ្នកប្រើ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Channel News Asia។
ទូរទស្សន៍ខាងលើបានផ្សាយថា មុខងារ Frequent locations គឺអាចផ្លាស់ប្ដូរ និងកំណត់ដោយអ្នកប្រើប្រាស់ ប៉ុន្តែវាអាចចាប់យកទីតាំង និងពេលវេលារបស់អ្នកប្រើបាន ដូច្នេះនេះជាចំណុចមួយដែលអាចគំរាមកំហែងដល់ចិន។
លោក Ma Ding នាយកនៃវិទ្យាស្ថានសម្រាប់សន្ដិសុខអ៊ីនធើណែតនៅសាកលវិទ្យាល័យសន្ដិសុខសាធារណៈរបស់ប្រជាជននៅក្នុងទីក្រុងប៉េកាំង បានថ្លែងឲ្យដឹងថា មុខងារនេះវាអាចតាមដាននូវសកម្មភាពរបស់អ្នកប្រើបាន ដូច្នេះវាគឺបានជ្រៀតចូល និងរំខានដល់ភាពជាឯកជនរបស់អ្នកប្រើ៕
មតិយោបល់