ព័ត៌មានជាតិ

ហួសចិត្ត! សង្ស័យបែកថ្នាំយុវជនម្នាក់ស្រាតននលគក ប្រាប់គេឯងថា ត្រូវគេកាត់ប្រដាប់ភេទ តែតាមពិត….

ភ្នំពេញៈ កាលពី​វេលា​ម៉ោង​១១ ​និង៣០​នាទី​យប់​ថ្ងៃ​ទី​២២ ​ខែកក្ក​​ដា ឆ្នាំ២០១៨ មានករណីបង្កការភ្ញាក់ផ្អើលមួយ បន្ទាប់ពីយុវជន​ម្នាក់ សង្ស័យ​​​បែក​ថ្នាំ​ បាន​និយាយ​ប្រាប់គេឯង​​​ថា ​រូបគាត់ត្រូវ​គេ​ធ្វើ​​បាប ​ដោយកាត់​ប្រដាប់​ភេទ​របស់​ខ្លួន​​​ចោល​ ដែលហេតុការណ៍នេះ បានកើតទ្បើងតាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ត្រង់ចំណុច​មុខ ​ព្រះ​បរមរាជវាំង​​ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូន​ពេញ​។

ប្រភពពីសាក្សី​​ដែល​ឃើញ​ហេតុការណ៍​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​យុវជន​ម្នាក់ ​​អាយុ​ប្រហែល​​១៨​ឆ្នាំ​ មិនដឹង​​មកពីណានោះទេ​ បាន​អង្គុយ​នៅ​មុខ​រូប​ព្រះ​មហា​ក្ស​ត្រ ដោយ​ដៃ​ទាំង២បាន​ក្តោប​ប្រដាប់​ភេទ​ ប្រលាក់​សុទ្ធតែ​ឈាម​ រួច​ស្រែក​ឲ្យ​​គេ​ជួយ​ ទាំងខ្លួន​ស្រាតននលគក។ ​
​ភ្លាម​ៗផងដែរ​ ​ប្រជាពលរដ្ឋដែលនៅទីនោះ បានរាយការណ៍ទៅសមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ជំនះ​ មក​អន្តរាគមន៍​ ដោយ​សមត្ថកិច្ច​ បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​​ដឹក​យក​ទៅ​ព្យាបាល ​។ ប៉ុន្តែ​ទៅ​បាន​ពាក់​កណ្តាលផ្លូវ​ ក៏​ស្រាបតែ​យុវជន​នោះ​ទាមទារ​ចុះ មិន​ព្រមទៅ​ព្យាបាល​ ខណៈដែល​លោកគ្រូ​ពេទ្យ​ បាន​ពិនិត្យ​មើលទៅ​ឃើញ​ថា ​មិន​ដូច​ដែល​​យុវជន​នេះ បាននិយាយ​​ឡើយ​ គឺ​គ្រាន់តែ​មាន​ស្នាមរយះ​ដៃ​ពីរ​បី​កន្លែង ​ទើប​បណ្តាល​ឲ្យ​ហូរ​ឈាម​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ​ យុវជន​ខាងលើ ​បាន​ឡើង​ទៅ​អង្គុយ​លេង​នៅ​ព្រះ​គន្លង​ ទើបសមត្ថកិច្ចចេញមក​​លួង ​នៅពេលនោះជនសង្ស័យ បានសុំលុយ​សមត្ថកិច្ច រួចហើយ​ក៏​ដើរ​ចេញ​ទៅ​បាត់​៕

មតិយោបល់