ភ្នំពេញៈ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកស៊ីម៉ងត៍ កិនកង់ និងកិនក្បាលក្មេងប្រុសម្នាក់អាយុ ៩ឆ្នាំ បណ្ដាលឲ្យស្លាប់បាត់ជីវិតភ្លាមៗ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវលំ ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះអាយុ ៩ឆ្នាំ មុខរបរ ជាសិស្សសាលាបឋមសិក្សាព្រែកឯង។
ដំណើររឿង៖ យោងតាមប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះ បានកាន់លុយ ១,០០០រៀល និងខ្ចីកង់គេជិះមកទិញនំ នៅក្បែរម្ដុំកន្លែងកើតហេតុ ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តកិនស្លាប់តែម្ដង បន្ទាប់ពីកើតហេតុឪពុកម្ដាយជនរងគ្រោះបានមកដល់ទីតាំង ស្រែកទ្រហោយំហៅកូនអើយត្រឡប់ទៅផ្ទះយើងវិញ អត់ដេកនៅនឹងទេ រហូតសន្លប់បាត់ស្មារតី។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក និងស្វែងរកម្ចាស់រថយន្ត មកដោះស្រាយតាមនីតិវិធី ចំពោះសព ធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕








មតិយោបល់