ព័ត៌មានជាតិ

សមត្ថកិច្ចស្ទាក់ចាប់ ជនសង្ស័យ៤នាក់ និងគ្រឿងញៀនជាច្រើនកញ្ចប់ នៅសង្កាត់ស្រះចក

ភ្នំពេញ:ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន០៤នាក់ ត្រូវបាននគរបាលមូលដ្ឋានឃាត់ខ្លួន ជាបន្តបន្ទាប់ក្នុង២ករណីផ្សេងពីគ្នា ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ។

លោក កាន់ វណ្ណ: នាយនគរបាលបុស្តិ៍រដ្ឋបាលស្រះចកបាន ធ្វើឲ្យដឹងថាករណីចាប់បង្រ្កាបលើកទី១ ធ្វើឡើងនៅថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៤និង៣០នាទី ប៉ុស្តិ៍ស្រះចកបានឃាត់ខ្លួន ជនសង្ស័យមួយនាក់
ឈ្មោះ បិុច សុខជា អាយុ២៩ឆ្នាំ ជនជាតិខ្មែមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិ២២ ផ្លូវ៨៦សង្កាត់
ស្រះចក ដកហូតថ្នាំញៀន ប្រភេទក្រាមពណ៌ស មួយកញ្ចប់តូច តម្លៃ១០មុឺនរៀល និងមូតូមួយគ្រឿង
ម៉ាកសេ១២៥ពណ៌ខ្មៅ សេរី២០១៣ និងទូសព្ទ័ដៃចំនួនពីរគ្រឿង។

លោក កាន់ វណ្ណ: នាយនគរបាលបុស្តិ៍រដ្ឋបាលស្រះចក បានឲ្យដឹងទៀតថា ចំណែកករណីចាប់បង្រ្កាបលើកទី២នៅថៃ្ងទី ១៨ខែឧសភា ឆ្នាំ២០១៦វេលាម៉ោង៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចមុខផ្ទះលេខ៤CEo ភូមិ១២សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនមានទី១ ឈ្មោះ អឹង វុទ្ធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរសិស្សថ្នាក់ទី ១២ថ្មី ស្នាក់នៅផ្ទះជួល ផ្លូវ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកប្រើប្រាស់ឃាត់ខ្លួ ន)។ ទី២-ឈ្មោះ ចាវ ចាន់ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាអ្នកប្រើប្រាស់ឃាត់ខ្លួន)។ ទី៣-ឈ្មោះ ផាត សុម៉ារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខែ្មរមុខរបរលក់ដូរ ស្នាក់នៅ ផ្ទះជួលផ្លូវ៤៧ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាអ្នកជួញដូរឃាត់ខ្លួន)។ ចំណែកវត្តុតាងចាប់យករួមមាន គ្រឿងញៀនប្រភេទក្រាមពណ៍សថ្លា ចំនួន១០កញ្ចប់តូច ដបមានចោះគម្របសំរាប់ដាក់ទុយយោជក់គ្រឿងញៀនចំនួន២ ដែកកេះហ្គាសចំនួន២ កាបូបស្បែកពណ៍ខ្មៅចំនួន១ និងលុយខ្មែរចំនួន៥ម៉ឺនរៀល។

លោកមេប៉ុស្ត៍ស្រះចក បានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លូនជនសង្ស័យរូបនោះ គឺកម្លាំងនគរបាលស្រះចកបានចេញល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពួនស្ទាក់ទប់ស្កាត់រាល់បទល្មើសផ្សេង ដោយអនុវត្តតាមការណែនាំរបស់អភិបាលខណ្ឌដូនពេញលោក គួច ចម្រើន និងជាពិសេសទៀតលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលចណ្ឌដូនពេញដែលបែងចែក ឲ្យកម្លាំងនគរបាលតាមបណ្តាប៉ុស្ត៍ទាំងអស់ ត្រូវត្រៀមសភាពការណ៍ចេញពួនស្ទាក់គ្រប់រូបភាព ដើម្បីបង្កាទប់ស្កាត់ រាល់បទល្មើសឲ្យទាន់សភាពកាណ៍ ដូច្នេះហើយកម្លាំងនគរបាលប៉ុស្ត័ស្រះចក បានទទួលព័ត៌មានសង្ងាត់ថា មានជនសង្ស័យទាំងនោះកំពុងជួញដូរ នៅចំណុចកើតហេតុនោះក៏កម្លាំងឃើញជាក់ស្តែង ក៏ឃាត់ជនសង្ស័យរូបនោះព្រមទាំងដកហូត វត្ថុតាងថ្នាំញៀន ដេីម្បីកសាងសំណំុរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតីវិធីនៃច្បាប់៕

photo_2016-05-18_11-55-27 photo_2016-05-18_11-55-28 photo_2016-05-18_11-55-29 (2) photo_2016-05-18_11-55-29 photo_2016-05-18_11-55-30 photo_2016-05-18_11-55-31 photo_2016-05-18_11-55-32 (2) photo_2016-05-18_11-55-32 photo_2016-05-18_11-55-33 photo_2016-05-18_11-55-34 photo_2016-05-18_11-55-35

មតិយោបល់