ព័ត៌មានជាតិ

Sara Sampaio ​ជា​ប់​​ជា​តារា​សិចស៊ីបំផុត​ប្រចាំឆ្នាំ ២០១៤ ផ្នែក​ឈុត​ហែលទឹក

ថ្មីៗនេះដែរ ​ខាង​ទស្សនាវដ្តី Sports Illustrated បាន​ប្រកាសពីលទ្ធផល ​ដែលបានមកពីការស្ទាប់ ទៅលើ ​តារា​ម៉ូដែលដ៏ស្រស់ស្អាត​ប្រចាំឆ្នាំ ផ្នែក​ស្លៀកឈុតហ៊ែលទឹក​។ ​បើតាមរបាយការណ៍ព័ត៌មានបាន​ឲ្យដឹងថា តារាម៉ូដែល Sara Sampaio របស់ព័រទុហ្គាល ​ជាបេក្ខនារីដែល​ទទួលបានការគាំ្រ​ខ្ពស់ ​ដោយ​មានសំឡេងគាំទ្រ ៣២ ភាគរយ ដោយជាប់ជាតារាម៉ូដែលដ៏សិចស៊ីផ្នែកស្លៀកឈុតហែលទឹកប្រចាំឆ្នាំ ។​​

នាង Sara Sampaio កើតនៅឆ្នាំ ១៩៩១ នៅទីក្រុង Porto ក្នុងប្រទេស ព័រទុហ្គាល ។ ស្រីស្រស់រូបនេះ​មានវ័យ ២២ ឆ្នាំ ដែលជា​តារាម៉ូដែល​​បង្ហាញឈុតប៊ីគីនី​របស់កម្មវិធី Victoria’s Secret និង ជា​អ្នកតំណាង​ឲ្យឈុតហែលទឹក Calzedonia ។​

Sara Sampaio នៅលើវិថីនេះ ភាគច្រើន ដែលបានកូពីស្ទីលពី មិត្តស្រីកីឡាករ Ronaldo នាង Irina Shayk សញ្ជាតិរុស្ស៊ី ។ ស្រីស្រស់សិចស៊ីរូបនេះ ភាគច្រើនដែលគេស្គាល់នាងច្បាស់ តាមរយៈ​ការបង្ហាញរាងកាយដ៏សិចស៊ីនៅលើទស្សនាវដ្តី និងកាសែត នៅអេស្ប៉ាញ និងព័រទុហ្គាល ៕​
Sara Sampaio









មតិយោបល់