ចិន៖ ការិយាល័យស្ថិតិជាតិចិន បានឲ្យដឹងថា នៅពីថ្ងៃចន្ទថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសចិន (CPI ) ដែលជារង្វាស់សំខាន់នៃអតិផរណា បានកើនឡើង ៣ភាគរយ នៅក្នុងខែវិច្ឆិកាបើធៀបនឹងឆ្នាំមុន ហើយបានធ្លាក់ចុះ ពី ៣,២ភាគរយនៅក្នុងខែតុលា។
អតិផរណា បានកើនឡើង ៣ភាគរយ នៅក្នុងទីក្រុង និង ៣,១ភាគរយនៅក្នុងតំបន់ជនបទ។ តម្លៃម្ហូបអាហារ បានកើនឡើង ៥,ភាគរយ។
នៅលើមូលដ្ឋាន ពីមួយខែទៅមួយ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ នៅខែវិច្ឆិកា ចុះកុងត្រា ០,១ ភាគរយពី ខែមុន និងតម្លៃម្ហូបអាហារបានធ្លាក់ចុះ ០,២ ភាគរយពីខែតុលា។
ក្នុងរយៈពេល ១១ខែដំបូង នៃឆ្នាំ ២០១៣ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ របស់ប្រទេសចិន បានកើនឡើង ២,៦ភាគរយ ដោយស្របតាមគោលដៅកំណត់របស់រដ្ឋាភិបាលសម្រេចឲ្យបាន ៣,៥ភាគរយក្នុងរយៈពេលពេញមួយឆ្នាំ។
តម្លៃ គ្រាប់ធញ្ញជាតិ សាច់គោ សាច់ចៀម ទឹកដោះគោ និងផ្លែឈើ បានកើនឡើង ប៉ុន្តែតម្លៃ សាច់ជ្រូក បន្លែស្រស់ ស៊ុត និងផលិតផលមិនបានកើនឡើងនោះទេ។
កត្តារដូវកាល ជាអ្នកនៅពីក្រោយ ការប្រែប្រួល តម្លៃ បន្លែស្រស់ ត្រូវបាន ថយចុះ និងអតិផរណា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់អាច បន្ធូរបន្ថយ បន្ថែមទៀត៕
មតិយោបល់