ព័ត៌មានជាតិ

កុងតៃន័របើកកៀររថយន្តកាមរី បណ្តាលឲ្យខូចខាតទ្វារមួយផ្ទាំង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល រថយន្តកុងតៃន័រមួយគ្រឿង បើកជ្រុលកៀររថយន្តកាមរី កំពុងឈប់ស្ងៀម លើស្ថានភាពផ្លូវស្ទះ បណ្តាលឲ្យរងខូចខាតរយះខូចទ្វារខាងឆ្វេង។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកកាមរីហាយប្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-9837 បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកកស្ទះ ក៏បានឈប់ស្ងៀមសិន ស្រាប់តែរថយន្តកុងតៃន័រ ម៉ាកSTERLING ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-6017 បើកពីលិចទៅកើតស្របទិសគ្នា ក៏ជ្រុលទៅកៀរបណ្តាលឲ្យរងខូចខាតរយះទ្វារក្រោយខាងឆ្វេង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះសម្រួលចរាចរណ៍ យករថយន្តទាំង២គ្រឿង ទៅឈប់ចតនៅក្រោមស្ពានអាកាស និងឲ្យភាគីខាងសងខាងសម្របសម្រួលគ្នាមួយជំហានសិន ៕

មតិយោបល់