ព័ត៌មានជាតិ

ស្រវឹងជោកជាំជិះម៉ូតូបុកបង្គោលភ្លើងស្លាប់

បន្ទាយមានជ័យ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីស្រវឹងស្រាជិះទៅបុកបង្គោលភ្លើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិកុងសៀម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឲ្យដឹងថា បុរសម្នាក់ឈ្មោះអ៊ុន វង្សយូ អាយុ៣៣ឆ្នាំ រស់នៅភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក បានជិះម៉ូតូម៉ាកC100 ពណ៌ខ្មៅ គ្មានស្លាកលេខ ទៅបុកបង្កោលភ្លើង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

លោកវរសេនីយ៍ត្រី ស៊ិន ដៀប បានឲ្យដឹងទៀតថា ជនរងគ្រោះមកពីផឹកស៊ីនៅផ្ទះពួកម៉ាកស្រវឹងជោកជាំ ពេលត្រឡប់មកផ្ទះវិញ ក៏ជិះទៅបុកបង្គោលភ្លើងបណ្ដាលឲ្យស្លាប់តែម្ដង។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ជិះម៉ូតូបុកបង្គោលភ្លឹស្លាប់ (1)

ជិះម៉ូតូបុកបង្គោលភ្លឹស្លាប់ (2)

មតិយោបល់