កូរ៉េៈ ខ្សែភាពយន្តខ្មោចឆៅ របស់កូរ៉េខាងត្បូង ក្រោមចំណងជើងថា “Train to Busan” មានអ្នកទស្សនា ចំនួន ១០លាន នាក់ នៅដើមខែនេះ ហើយនឹងត្រូវពង្រីកខ្លួន ដល់ អាម៉េរិកខាងជើង អឺរ៉ុប និង អាស៊ីអាគ្នេយ៍ ។
យោងតាមគេហទំព័រ koreatimes ចុះផ្សាយនៅពេលថ្មីៗនេះ បានឲ្យដឹងថា ខ្សែភាពយន្តប្រភេទខ្មោចឆៅ ខាងលើ នេះបានវាយលុកទីផ្សារវៀតណាម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ដោយទទួលបានការគាំទ្រ យ៉ាងខ្លាំង ហើយក៏ទទួលបាន ចំណាត់ថ្នាក់ លេខ ១នៅលើ Box Office ក្នុងប្រទេសអាណានិគមមួយនេះ នៅសប្តាហ៍ដំបូង ដោយគ្របដណ្តប់ខ្សែភាពយន្តហូលីវ៉ូត “Suicide Squad” ។
ខ្សែភាពយន្ត “Train to Busan” បានរកចំណូលខ្ពស់បំផុត នៅប្រទេសវៀតណាម នូវចំនួនទឹកប្រាក់ ៤៧០ ០០០ ដុល្លារអាម៉េរិក នៅ អាម៉េរិកខាងជើង រកបាន ១.៤ លានដុល្លារអាម៉េរិក នៅ សឹង្ហបុរី រកបាន ១.៦៥ លានដុល្លារអាម៉េរិក ៕
មតិយោបល់