ព័ត៌មានជាតិ

ករណីឃាតកម្ម ប្រើកាំបិតចាក់សម្លាប់បុរសម្នាក់ ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ រួចយកសពទៅបញ្ចុះទើបបែកការណ៍

ភ្នំពេញ: នៅវេលាម៉ោង០៤និង៥៥នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ សាកសពបុរសខ្មែរឥស្លាមម្នាក់ អាយុប្រហែលជាង ៤០ឆ្នាំបានស្លាប់ ត្រូវសាច់ញាតិយកមកបញ្ចុះ នៅទីតាំងមួយកន្លែង ដោយមិនបានរាយការណ៍ប្រាប់ដល់អាជ្ញាធរ បន្ទាប់មកសមត្ថកិច្ចសង្ស័យជាករណីអំពើឃាតកម្ម បានគាស់យកសាកសពមកធ្វើកោសល្យវិច្ច័យ ទើបដឹងថាជាករណីឃាតកម្ម ដោយប្រើកាំបិតចាក់សម្លាប់ជាច្រើនកាំបិត ទីតាំងស្ថិតក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីខាងលើនោះ យោងតាមក្រុមការងារ នៃអង្គភាពព័ត៌មាន Post News បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ឲ្យដឹងដំណើររឿងដូច្នេះថា បុរសខ្មែរឥស្លាមម្នាក់ មានអាយុប្រហែលជាង៤០ឆ្នាំបានស្លាប់ ត្រូវសាច់ញាតិយកមក បញ្ចុះ​នៅទីតាំងដីមួយកន្លែង ដោយមិនបានរាយការណ៍ប្រាប់ដល់អាជ្ញាធរនៅក្នុងមូលដ្ឋាន ។ ករណីនេះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេស ។ បន្ទាប់មកសមត្ថកិច្ចមានការសង្ស័យជាអំពើករណីឃាតកម្ម ។

ករណីខាងលើ បន្ទាប់ពីសមត្ថកិច្ចមានការសង្ស័យជាករណីឃាតកម្ម បានធ្វើការគាស់យកសាកសពបុរសខាងលើនោះ មកធ្វើកោសល្យវិច្ច័យ ទើបដឹងថាជាករណីឃាតកម្ម ដោយជនដៃដល់ប្រើកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ។ សមត្ថកិច្ចជំនាញបច្ចេកទេសធ្វើកោសល្យវិច្ច័យសាកសព មិនទាន់ផ្តល់ព័ត៌មានឲ្យដឹងច្បាស់នូវឡើយ ទាំងនេះគ្រាន់តែជាព័ត៌មានបបឋមតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ជនរងគ្រោះជាខ្មែរឥស្លាម មានអាយុជាង៤០ឆ្នាំ មានមុខរបរជាអ្នកលាងម៉ូតូ និងមិនទាន់មានប្រពន្ធកូននៅឡើយ ។ ជនរងគ្រោះមានជំងឺប្រចាំកាយផងដែរ ៕

មតិយោបល់