ព័ត៌មានជាតិ

អាវុធហត្ថខេត្ដបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៩នាក់ករណី ប្លន់ម៉ូតូ និងដកហូតសម្ភារៈមួយចំនួន

បាត់ដំបង: យោងតាមផេករបស់​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង អនុវត្ដន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ៣:៤០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ចុះដល់ចំណុចផ្លូវជាតិលេខ ៥៧B ស្ថិតនៅភូមិដំណាក់ដង្កោ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនសង្ស័យ ០៩នាក់ ជិះម៉ូតូ ០៣គ្រឿង ប្រដាប់ដោយ កាប់បិតផ្គាក់ និងដាវ បានធ្វើសកម្មភាពស្ទាក់ប្លន់ ម៉ូតូ ម៉ាកហុងដាឌ្រីម១២៥ ពណ៍ខ្មៅ ស៑េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ 1AP 4074 របស់ជនរងគ្រោះ ឈ្មោះ គង់ ណន់ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ធ្វើចម្ការ រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកម្រៀង ខេត្ដបាត់ដំបង ។

វត្ថុតាងដកហូត
១-ម៉ូតូ ០៤គ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ
២-កាំបិតផ្គាក ០៣ដើម
៣-ផ្លាកលេខម៉ូតូ ០២សន្លឹក លេខ បាត់ដំបង 1AP 4074 និង លេខ បាត់ដំបង 1AF 6619

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួន ចាត់ការបន្ដតាមនីតិវិធី៕

 

 

មតិយោបល់