ព័ត៌មានជាតិ

យាយព្រឿងអស់លក្ខណ៍ជាប់អន្ទាក់របស់សមត្ថកិច្ច

ស្ទឹងត្រែងៈ ឈ្មួញឈើដ៏ធំប្រចាំខេត្តស្ទឹងត្រែងដែលគេស្គាល់ថា ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ជនជាតិវៀតណាមត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនបានកាលពីវេលាម៉ោង៤ និង១៥នាទីទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ក្រោយពីសមត្ថកិច្ចចំរុះបានចុះបង្ក្រាបកន្លែងលាក់ឈើប្រណីតជាច្រើនម៉ែត្រគូបនៅក្នុងចំការមួយកន្លែងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។

ការឃាត់ខ្លួនមេឈ្មួញខាងលើនេះបានគេដាក់ការសង្ស័យថា មេឈ្មួញម្នាក់នេះអាចនឹងជាប់អន្ទាក់របស់សមត្ថកិច្ច ព្រោះថាក្រោយពីសមត្ថកិច្ចបង្ក្រាបបានឈើជាច្រើនម៉ែត្រគូបក្នុងចំការកាលពីម្សិលម៉ិញនោះរួចមកជំនាញ ក៏បានយកឈើទាំងអស់នោះមករក្សារទុកក្នុងថ្នាលបណ្តុះកូនឈើអូរពងមាន់។ ចប់ម៉ោងការងារ ជំនាញក៏បានចាក់សោររបងបិទទ្វារមិនឲ្យនរណាម្នាក់ដែលគ្មានភារកិច្ចចូលក្នុងនោះបានឡើយ ក៏ប៉ុន្តែដល់ពេលយប់ឡើងស្រាប់តែមានអ្នកបើកសោរឲ្យមេឈ្មួញខាងលើយករថយន្តសាំយ៉ុងមករំដោះឈើ ដែលសមត្ថកិច្ចបង្ក្រាបបាននោះចេញទៅវិញ។ ក្រោយមករឿងរំដោះឈើនោះលឺដល់សមត្ថកិច្ចសមត្ថកិច្ច ក៏បានមកដល់កន្លែងដាក់ឈើខាងលើរួចហើយឃើញមេឈ្មួញ ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង នៅក្នុងនោះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួននៅទីនោះតែម្តងទៅ។

ជំនាញរដ្ឋបាលព្រៃឈើខេត្តបានប្រាប់ឲ្យដឹងថា ឈើដែលបង្ក្រាបបាននោះ គឺជាឈើប្រណីតប្រភេទឈើធ្នង់ហើយក្រោយការវាស់វែងពេញមួយថ្ងៃរួចមកជំនាញបានបញ្ជាក់ប្រាប់ទៀតថាឈើទាំងអស់នោះមានចំនួន១.៣០១ដុំស្មើនឹង ២៥.៦៣៧ម៉ែត្រគូប។
បច្ចុប្បន្ន ឈើទាំងអស់នោះត្រូវបានជំនាញដឹកជញ្ជូនមករក្សារទុកក្នុងថ្នាលបណ្តុះកូនឈើអូរពងមាន់រួចរាល់ហើយ។ចំណែកឯមេឈ្មួញដែលឃាត់ខ្លួនបាននោះសមត្ថកិច្ចកំពុងតែកសាងសុំណុំរឿងធ្វើតាមនិតិវិធី។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និងបង្ក្រាបព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរកឃើញគំនរឈើដ៏ច្រើនម៉ែត្រគូបដែលឈ្មួញបានយកមកលាក់ទុកនៅក្នុងដីចំការមួយកន្លែងស្ថិតក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕

photo_2016-10-13_20-02-49photo_2016-10-13_20-02-52photo_2016-10-13_20-02-54photo_2016-10-13_20-02-57photo_2016-10-13_20-02-58photo_2016-10-13_20-03-00photo_2016-10-13_20-03-02photo_2016-10-13_20-03-04photo_2016-10-13_20-03-06photo_2016-10-13_20-03-08photo_2016-10-13_20-03-10photo_2016-10-13_20-03-13photo_2016-10-13_20-03-14

មតិយោបល់