ព័ត៌មានជាតិ

ហាយលែនឌ័ររេចង្កូតជ្រុលទៅបុកហ្វត បណ្តាលឲ្យខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២០ ខែកកដ្កា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហាយលែនឌ័រ មួយគ្រឿង បើកបររេចង្កូតជ្រុលទៅបុករថយន្តហ្វតពេញទំហឹង ខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-5749 បើកធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BP-0850 បើកបរដោយបុរសម្នាក់ ទិសដៅបញ្រ្ចាសគ្នាជាមួយរថយន្ត ហាយលែនឌ័រ ហើយក៏ធ្វើឲ្យរថយន្ត ហាយលែនឌ័រ ខ្ទាតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-1963 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យក្រពឹតកាងខាងមុខចំហៀងខាងមុខ ចំណែករថយន្តហ្វតនិងរថយន្ត ហាយលែនឌ័រ បានរងការខូចខាតក្រពឹត បាក់ក្រឡេកង់ខាងមុខ ចំហៀងខាងឆ្វេងយ៉ាងដំណំ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ផងដែរ ។

នៅក្រោយពេលកើតហេតុ ដោយភាគីទាំងសងខាង ធ្វើការចរចាដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែង យករថយន្តទាំងបីគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់