ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ និង ម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ប្រុស០២ នាក់ នៅលើ កំណាត់ផ្លូវ២១១ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BM-0698 (មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ) ឈ្មោះ ចេក នី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិជីភុច ឃុំជីភុច ស្រុកមេសាង ខេត្តព្រៃវែង (របួសប្រអប់ជើងធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យម្លិះដង្កោ) ម៉ូតូបើកបរមានទិសដៅពីត្បូង ទៅ ជើង ក៏បានបុកជាមួយម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JK-9912 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូ មិនទាន់ស្គាល់ឈ្មោះ (របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យម្លិះដង្កោ) ម៉ូតូ បើកបរមានទិសដៅពីជើង ទៅត្បូង(បញ្រ្ចាសទិសគ្នា) ។

បច្ចុប្បន្ន​ មធ្យោបាយដែលពាក់ព័ន្ធ ត្រូវបានយកមករក្សាទុក បណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់