ប្រភពព័ត៌មានកីឡានានា ក្នុងនោះមាន EPN Skysport និង 7msports បានចុះផ្សាយឲ្យដឹងថា អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម លោក David Moyes បានធ្វើការអះអាងថា ក្លិបបានបដិសេធជាមួយនឹងព័ត៌មានថា ខ្លួនបានចុះហត្ថលេខាក្នុងការនាំយកកីឡាករ Real Madrid ដែលលេងក្នុងមុខងារខ្សែការពារ នោះគឹកីឡាករ Fabio Coentrao ។
តាមរបាយការណ៍ព័ត៌មានដែលលេចឭថា ខាងក្លិបបានយល់ព្រមទិញកីឡាករសញ្ជាតិព័រទុយហ្គាល វ័យ ២៥ ឆ្នាំ មកកាន់ពហុកីឡដ្ឋាន Old Trafford ។
ប៉ុន្តែគ្រូបង្វឹក របស់បិសាចក្រហមរូបនេះ បាននិយាយ នៅថ្ងៃអង្គារ ក្រោយរងការលុតរបស់ ឆ្មាខ្មៅ ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Capital One Cup ថាមិនដូចការរំពឹងទុក នោះ ហើយព័ត៌មាននេះដែរវាជារឿងមិនពិត ៕
មតិយោបល់