យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកសិក្សាបរទេស បានឲ្យដឹងថា ហានិភ័យជម្ងឺមហារីកសុដន់កើតឡើងគឺអាស្រ័យទៅតាមកត្តាផ្សេងៗគ្នា។ អ្នកខ្លះអាចកើតមានដោយសារកំណពូជ អ្នកខ្លះទៀតបណ្តាលមកពីការជក់បារី ឬមិនបានហាត់ប្រាណទៀងទាត់។ ថ្មីៗនេះមានការសិក្សាមួយចំនួនបានបង្ហាញថា របបអាហារបានដើរតួនាទីសំខាន់ក្នុងការការពារប្រឆាំងនឹងជម្ងឺមហារីកសុដន់។
១. ផ្លែល្ពៅ និងគ្រាប់ផ្កាឈូករត្ន័
ការសិក្សាទៅលើអ្នកជម្ងឺមហារីកសុដន់រាប់ពាន់អ្នកជាស្ត្រីដែលកើតជម្ងឺមហារីកសុដន់បានបង្ហាញថា គ្រាប់ផ្កាឈូករ័ត្ន និងល្ពៅគឺជាផ្នែកមួយដែលអាចជួយទប់ស្តាត់ជម្ងឺមហារីកសុដន់ឲ្យមានកម្រិតទាប់បំផុត បន្ទាប់ស្ត្រីអស់រដូវ។
២. តែបៃតង
តែបៃតងអាចជួយកំណត់នូវការវិវឌ្ឍន៍សមត្ថភាពសាច់ដុំរបស់ស្ត្រី ពីព្រោះជាតិ polyphenols នៅក្នុងតែបៃតងអាចជួយកាត់បន្ថយប្រូតេអ៊ីននៅក្នុងសាច់ដុំមិនឲ្យមានការអភិវឌ្ឍលឿន។
៣. ជាតិអាហារដ៏សម្បូរបែបនៅក្នុងបន្លែ ផ្លែឈឺ
ជីវជាតិដ៏សម្បូរបែបដែលមាននៅក្នុង បន្លៃបៃតង ទំពាំងបារាំង ខាត់ណា ផ្លែក្រូច និងផ្លែឈឺមួយចំនួនទៀត មានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រឆាំងនឹងជម្ងឺមហារីកសុដន់។ ការសិក្សាបង្ហាញថាអ្នកដែលបរិភាគអាហារបែបនេះបានទៀងទាត់មានកម្រិតការប្រឈមមុខនឹងជម្ងឺមហារីកសុដន់ទាបជាង ២២ ភាគរយ។
៤. ប្រេងត្រី salmon
ការពិនិត្យឡើងវិញរបស់ក្រុមវិជ្ជសាស្ត្រអង់គ្លេស បានបង្ហាញលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ ស្ត្រីដែលទទួលទានសាច់ ឬប្រេងត្រី salmon ពីរដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយជម្ងឺមហារីកសុដន់បាន ១៤ ភាគរយបើធៀបនឹងអ្នកដែលមិនបានទទួលទាន់ត្រី Salmon នេះ៕
មតិយោបល់