ព័ត៌មានជាតិ

បញ្ជូនយុវជនម្នាក់ទៅតុលាការ

បាត់ដំបង: កម្លាំងកងរាជអាវុធហត្ថស្រុកកម្រៀង ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឈានដល់ការឃាត់ខ្លួនយុវជនមា្នក់កាលពីម៉ោង៤និង៣០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ហេង នីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនប្រាកដ រស់នៅចំណុចខាងលើ ដកហូតបានថ្នាំញៀនយ៉ាម៉ា(WY)ចំនួន១០គ្រាប់។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំនុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦៕

ពាក់ព័ន្ធនឹងថ្នាំញៀន (1)

ពាក់ព័ន្ធនឹងថ្នាំញៀន (2)

មតិយោបល់