(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថាបច្ចុប្បន្ន គឺជាពេលដែលត្រូវ បន្ធូរបន្ថយភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិច ជុំវិញវិបត្តិអ៊ុយក្រែន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកប្រមុខ UN បានបញ្ជាក់ថា «នេះជាពេលត្រូវបន្ធូរបន្ថយភាពតានតឹង និងជម្លោះព្រមទាំងបញ្ចប់វោហាសាស្ត្រ ដុតបញ្ឆេះកំហឹងគ្នាទៅវិញទៅមក»។
បន្ថែមពីលើនេះ លោកផ្ទាល់ក៏បានបង្ហាញការព្រួយបារម្ភផងដែរចំពោះលទ្ធភាពនៃការផ្ទុះសង្រ្គាមនៅក្នុងតំបន់អឺរ៉ុប ហើយថាគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់នៃវិបត្តិអ៊ុយក្រែន គួរតែគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងបញ្ចៀសឱ្យបាននូវរាល់ការគំរាមកំហែង និងការប្រើកម្លាំងប្រឆាំងបូរណភាពទឹកដី ឬនយោបាយឯករាជ្យនៃប្រទេសណាមួយ៕
ប្រភព៖ AFP
មតិយោបល់