ព័ត៌មានជាតិ

មនុស្សរបួសធ្ងន់ស្រាល៧នាក់ករណីរថយន្តធុនធំបុកជាមួយរថយន្តម៉ាស្តារលើកំណាត់ផ្លូវជាតិលេខ៤

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្ន​ងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តធុនធ្ងន់១គ្រឿងបានប៉ះទង្គិចគ្នាជាមួយរថយន្តម៉ាកម៉ាស្តា(MASDA)២បាំងបណ្តាលឲ្យមនុស្ស៧នាក់បានរងរបួសធ្ងន់ស្រាលដែលករណីនេះកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១០៦-១០៧ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកHINOពណ៌សពាក់ស្លាកលេខកណ្ដាល3A-4182សណ្ដោងសឺមីរ៉ឺម៉កពាក់ស្លាកលេខ3A-4182អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួនក្រោយកើតហេតុ)ធ្វើដំណើរពីកើតទៅលិច។លុះដល់ចំណុចខាងលើបានរេចង្កូតចូលចំណែកផ្លូវខាងឆ្វេងជ្រុលបុកជាមួយរថយន្តមួយគ្រឿងម៉ាកMASDAពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AW-1558កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបើកបរដោយឈ្មោះហួនភារ:ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិស្នោរសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ។

មានអ្នករួមដំណើរចំនួន០៦នាក់មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះសុខាសុថាវីនភេទស្រីអាយុ៤១ឆ្នាំរស់នៅភូមិស្នោរសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ(ត្រូវជាប្រពន្ធ)២-ឈ្មោះខេងម៉ាលីនភេទស្រីអាយុ៣៧ឆ្នាំរស់នៅភូមិស្នោរសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ(ត្រូវជាមិត្តភក្តិ)៣-ឈ្មោះហេងនីវភេទប្រុសអាយុ១៩ឆ្នាំស្នាក់នៅភូមិស្នោរសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ(ត្រូវជាកម្មករ)៤-ឈ្មោះតាំងម៉ូរ៉ូកតពេជ្រភេទស្រីអាយុ២១ឆ្នាំរស់នៅភូមិស្នោរសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ(ត្រូវជាកូន)៥-ឈ្មោះសុផាបុត្រដួងច័ន្ទភេទស្រីអាយុ២២ឆ្នាំរស់នៅភូមិស្នោរសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ(ត្រូវជាក្មួយ)៦-ឈ្មោះប៉ាស៊ីពិចភេទប្រុសអាយុ២១ឆ្នាំ(ជនជាតិSINGARPORE)ស្នាក់នៅភូមិស្នោរសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ។

ក្នុងហេតុការណ៍នេះធ្វើឲ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ស្រាល។រីឯមនុស្សចំនួន០៧នាក់(ស្រី០៤នាក់)បានរងរបួសធ្ងន់០៣នាក់(ប្រុស១នាក់)ត្រូវបានរថយន្តសង្គ្រោះពេទ្យផេងសុភ័ត្ត្រាដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ។ចំពោះរថយន្តទាំងពីរយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីរង់ចាំកាដោះស្រាយតាមនីតិវិធី៕

 

មតិយោបល់