ព័ត៌មានជាតិ

នគរបាលអន្តោប្រវេសន៍ ចាប់ខ្លួនជនជាតិអូស្រ្តាលី និងហ្វីលីពីន៩នាក់

ភ្នំពេញៈ ប្រធាននាយកដ្ឋានសើុបអង្កេតនិងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានប្រាប់Post News ថានៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៦ វេលាម៉ោង ០៣រសៀល ក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំដោយផ្ទាល់ លោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការចម្រុះ ត្រួតពិនិត្យនៅទីតាំងស្ថិតនៅផ្ទះលេខ68AB និង 68A ផ្លូវលេខ ១៣៥ ភូមិ សង្កាត់ ទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញដែលមានជនបរទេសស្នាក់នៅចំនួន ០៩ នាក់ ស្រី ០៣នាក់ ក្នុងនោះមានក្មេង០១នាក់ មាន ០២ សញ្ជាតិ គឺ ជនជាតិហ្វីលីន០៧នាក់ និងអូស្ត្រាលី០២នាក់។

ជនបរទេសទាំងនោះ មានលិខិតឆ្លងដែនចំនួន ០៨ក្បាល មានទិដ្ឋាកា E នៅមានសុពលភាព( តែគ្មានសៀវភៅការងារ )។ ក្រុមចំរុះបានដកយកលិខិតឆ្លងដែនចំនួន ០៦ក្បាល យកមកធ្វើការផាកពិន័យតាមច្បាប់ការងារ និងបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ Constanting Fisco Abitria អាយុ ៤៨ឆ្នាំជនជាតិ ពីលីពីន ពីបទលួចស្នាក់នៅដោយខុសច្បាប់ រយៈពេល០៩ ឆ្នាំ ដោយគ្មានលិខិតឆ្លងដែន និងមានសកម្មភាព បង្កការអុកឡុក ក្នុងមូលដ្ឋានស្នាក់នៅ៕

https://youtu.be/AN_cQ_RnrvY

photo_2016-08-23_19-12-05photo_2016-08-23_19-12-13photo_2016-08-23_19-12-16photo_2016-08-23_19-12-22

មតិយោបល់