ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន៦កញ្ចប់

ភ្នំពេញៈ កំលាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនបុរសម្នាក់ រួមទាំងថ្នាំញៀន ០៦កញ្ចប់។

ការចុះឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង០៣ និង២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំនុច ផ្លូវសឡា (៣៧១) ផ្ទះលេខ១០៨៧c ក្រុមទី៤ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ កំលាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានចុះឆែកឆេរផ្ទះកើតហេតុខាងលើពាក់ព័ន្ធ និងគ្រឿងញៀន ដោយមានការអនុញ្ញាត្តពី លោក គុជ គីមឡុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរ ក៏មានការដឹកនាំដោយ លោក វិរៈសេនីយ៍ឯក ភឿង ម៉ៅ នាយការិល័យប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃសហការ លោក អនុសេនីយ៍ត្រី ឯម ភារី នាយរងប៉ុស្តិស្ទឹងមានជ័យ។

ជនសង្ស័យម្នាក់ឈ្មោះ ព្រុំ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅកន្លែងកើតហេតុ។ ដោយដកហូតវត្ថុតាងរួមមាន ១.ក្រាមសថ្លាចំនួន០៦កញ្ចប់ធំ, ២.រថយន្តកាមរីចំនួន០១គ្រឿង ម៉ូតូ ម៉ាក today ០១គ្រឿង, ៣.ជញ្ជីងថ្លឹង០១គ្រឿងនិងសំភារៈប្រើប្រាស់មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

photo_2016-08-23_20-17-44photo_2016-08-23_20-17-47photo_2016-08-23_20-17-50photo_2016-08-23_20-17-53photo_2016-08-23_20-17-56photo_2016-08-23_20-18-00

មតិយោបល់