ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលបានឆក់ទូរស័ព្ទពីស្ត្រីម្នាក់ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការនគរបាលខណ្ឌ ស្រាវជ្រាវ និងឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដកហូត៖ បានម៉ូតូ១គ្រឿងជាមធ្យោបាយធ្វើសកម្មភាព និងទូរស័ព្ទជនរងគ្រោះចំនួន១គ្រឿង ។
ចំពោះបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដើម្បីឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់