ភ្នំពេញៈ ស្រ្តីម្នាក់បានបាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវ បន្ទាប់ពីប្តីរបស់នាង បានបីចេញពីបន្ទប់ ដើររកគ្រូពេទ្យឲ្យជួយសង្រ្គោះ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរសនៅជិតខាង និងសមត្ថកិច្ចចុះមកជួយពិនិត្យ នៅនឹងកន្លែងកើតហេតុភ្លាមៗ ។
ហេតុការភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ស្រីល័ក្ខ អាយុ២០ឆ្នាំជាង មុខរបនៅផ្ទះ បច្ចុប្បន្នស្នាក់នៅជិតនិងកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅខេត្តតាកែវ ។ ប្តីមានឈ្មោះ មាំង អាយុ ២៥ ឆ្នាំ មុខរបរើសអេតចាយ បច្ចុប្បន្ន ស្នាក់នៅជាមួយប្រពន្ធ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ ។
យោងតាមប្រភពព័ត៌មាន ពីអ្នកមីងម្នាក់រស់នៅជិតស្រ្តីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា ដោយស្រ្តីរងគ្រោះ នាងមានទារកនៅក្នុងផ្ទៃចំនួន២ខែ បន្ទាប់មកនាងក៏បានទៅយកទារកនោះចេញ ក្រោយមកទៀតរូបនាងតែងតែ ចុកនិងធ្លាក់លោហិតមកដុំៗ និងចេះតែចុកពោះ លុះមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែ ស្រ្តីរងគ្រោះរូបនោះ បានចុកពោះនិងបន្តធ្លាក់លោហិតមកបន្តបន្ទាប់ ក្រោយមកប្តីរបស់នាង ក៏បានបីរូបនាងមកដើរកពេទ្យ ដើម្បីឲ្យជួយសង្រ្គោះ ខណៈបីមកដល់ពាក់កណ្តាលផ្លូវ ចំណុចផ្លូវ២០០២ នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រោយមកបានបងប្អូននៅជិតខាង ទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុភ្លាមៗផងដែរ ។
ក្រោយពេលសមត្តកិច្ចចុះមកដល់រួច ក៏បានយកខ្សែចងព័ទ្ធជុំវិញសព ដើម្បីទំនាក់ទំនងទៅក្រុមគ្រូពេទ្យ ឲ្យចុះមកយកសំណាក រកវិជ្ជមានកូវីត១៩ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួច ដោយបញ្ជាក់ថានាងគឺអវិជ្ជមានកូវីត១៩ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់