ព័ត៌មានជាតិ

ស្តារិចបុកគូទម៉ាស្តាពីក្រោយ រងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តស្តារិចបុកគូទរថយន្តម៉ាស្តាពីក្រោយ នៅចំណុចផ្លូវឆ្លងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាស្តាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BD-6432 បើកបរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ ដោយសារចំណុចផ្លូវឆ្លងទើបបន្ថយល្បឿន ស្របពេលនោះក៏មានរថយន្តស្តារិចពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AN-3836 ធ្វើដំណើរស្របទិសមកពីក្រោយ ក៏ជ្រុលទៅបុកបណ្តាលឲ្យរងការខូចខាតតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងបាញ់ថ្នាំយកដាក់ខាងបញ្ជៀសការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នាមួយជំហ៊ានសិន៕

មតិយោបល់