ក្រចេះ: នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបង្កដោយខ្លួនឯង នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ) ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦៨ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ជនរងគ្រោះ នូ សុផល តួនាទីជាអភិបាលរងស្រុកស្នួល (ស្លាប់)។
ដំណើររឿង៖ មានរថយន្តបង្កម៉ាក ហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-5300 បើករបរដោយឈ្មោះ នូ សុផល ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ធ្វើដំណើរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង។
លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបើកបរក្នុងល្បឿនលឿនរេចង្កូតរអិលធ្លាក់ផ្លូវ ក្រឡាប់ចូលក្នុងទឹកបង្កដោយខ្លួនឯង ៕
មូលហេតុ៖ បើកបរក្នុងល្បឿនលឿនរេចង្កូតរអិលធ្លាក់ផ្លូវ ក្រឡាប់រថយន្តចូលក្នុងប្រឡាយទឹកក្រោយពេលរាំងភ្លៀងបន្តិច។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យ ប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី ។
វត្ថុតាង៖ រថយន្តខូចខាតធ្ងន់ ១គ្រឿង បានយកមករក្សាទុក បណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឃ្សឹម ៕
មតិយោបល់