ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូឆ្លងផ្លូវ ទៅបុកម៉ូតូជិះមកត្រង់ រងរបួសទាំងសងខាង ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1Y-4416 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណ:ពេលមកដល់ចំណុចកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកហុដាជប៉ុន សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IK-5833 ជិះម្នាក់ឯងឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើង បានពាក់កណ្តាលផ្លូវបានបុកគ្នាពេញទំហឹង សំណាងល្អរងរបួសស្រាល២នាក់ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះទៅដល់កន្លែងកើតហេតុ ឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ម៉ូតូយកទៅជួសជុលរៀងខ្លួន ៕

មតិយោបល់