ព័ត៌មានជាតិ

អុជទៀនធូបថ្វាយបង្គំព្រះហើយដើរចោល ទៀនដួលទៅលើក្ដារក្បែរបំពង់ហ្គាស បណ្តាលឲ្យឆេះផ្ទះខូចខាតទាំងស្រុង

សៀមរាប: នៅថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលពពេល ព្រមទាំងប្រជាការពារ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរួមប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋប្រកបមុខរបរលក់ហ្គាស និង ធ្យូង០១កន្លែង ស្ថិតនៅក្នុងភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

អគ្គិភ័យនេះបានរលត់ជាស្ថាពរ ដោយប្រើអស់ទឹក០១ឡាន ស្មើនឹង ៦០០០លីត្រ ហើយផ្ទះឈើផ្ទាល់ដីទំហំ១០ម៉ែត្រ x ១០ម៉ែត្រ ប្រក់ដំបូលស័ង្កសី ខូចខាតទាំងស្រុង ។

មូលហេតុ៖ ម្ចាស់ផ្ទះអុជទៀនធូបថ្វាយបង្គំព្រះ ហើយដើរចោលផ្ទះ ។ ទៀនដួលទៅលើក្ដារ ដែលនៅក្បែរបំពង់ហ្គាស ៕

មតិយោបល់