ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីបុរសម្នាក់អាយុជាង ៥០ឆ្នាំ វង្វេងស្មារតីបាត់ខ្លួនប្រហែល ៤ថ្ងៃ ពេលនេះប្រទះឃើញសាកសពលង់ទឹកស្លាប់ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ!!!
គ្រួសារជនរងគ្រោះមានជីវភាពក្រីក្រខ្លាំងណាស់ បច្ចុប្បន្នស្នាក់នៅផ្ទះជួល និងធ្វើកម្មករសំណង់ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត មានកូនស្រីម្នាក់ ប្រសិនបើបងប្អូនចង់ចូលរួមរំលែកទុក្ខ ឫបច្ច័យសូមទំនាក់ទំនងទៅលេខទូរស័ព្ទកូនស្រីជនរងគ្រោះផ្ទាល់៖ ០៧០ ៩២៧ ៦១២។
ក្រោយពីកើតហេតុក្រុមគ្រួសារ បានយកសពមកបូជានៅវត្តព្រែកឯង៕


មតិយោបល់