ព្រះសីហនុៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ មានករណីបង្កហិង្សា និងការភ្ញាក់ផ្អើល ដល់ពលរដ្ឋ ដោយបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណម្នាក់ កាន់កាំភ្លើងខ្លី២ដើម។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច ក៏បានចុះអន្តរាគមន៍ឃាត់ខ្លួន ជនជាតិចិនខាងលើផងដែរ។
វត្ថុតាងដកហូតបាន៖
-កាំភ្លើងខ្លី ២ដើម គ្រាប់ចំនួន៤។
បច្ចុប្បន្នជនជាតិចិនខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រង់ចាំស៊ើបអង្កេត និងចាត់ការតាមនីតិវិធី៕
មតិយោបល់