ព័ត៌មានជាតិ

មេឃកំពុងធ្លាក់ភ្លៀង យុវជនម្នាក់ជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ: នៅវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ខណ:មេឃកំពុងធ្លាក់ភ្លៀង យុវជនម្នាក់អាយុជាង២០ឆ្នាំ ជិះម៉ូតូដួលបោកក្បាល បណ្តាលឲ្យស្លាប់ ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុជាង២០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-1320 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ។ លុះពេលជិះម៉ូតូមកដល់ត្រង់ចំណុច កើតហេតុ ខណ:មេឃកំពុងតែធ្លាក់ភ្លៀងផងនោះ បានរអិលដួលបោកក្បាលនឹងថ្នល់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើត ហេតុ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ បន្ទាប់មកបានលើកសព ជនរងគ្រោះដាក់ទៅក្នុងរថយន្តពេទ្យ ដើម្បីស្វែងរកសាច់ញាតិ ៕

មតិយោបល់