ព័ត៌មានជាតិ

រថយន្តកូរ៉េមួយគ្រឿងបើកបរបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ: (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកូរ៉េ មួយគ្រឿងបើកបរបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មានPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់