ព័ត៌មានជាតិ

ដំណឹងស្វែងរកម្ចាស់ម៉ូតូ បើបងប្អូនណាមានបាត់សូមមកយកវិញផង

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បើបងប្អូនប្រជាពលរដ្ឋមានបាត់ម៉ូតូ ម៉ាកYamaha Aerow ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-7555 សូមទាក់ទងមកលេខទូរស័ព្ទ 012 496 065
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានក៏ប្រទះឃើញម៉ូតូ ០១គ្រឿងម៉ាក Yamaha Aerow ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-7555 ដែលទុកចោលនៅក្នុងកោះពេជ្រ​ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នម៉ូតូខាងលើ ត្រូវបានរក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រង់ចាំម្ចាស់មកទទួលយកទៅវិញ។

សូមបញ្ជាក់: សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង៕

មតិយោបល់