ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧និង២០នាទី ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៦-២៧ ភូមិពញាឮ ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០២នាក់ (គេចខ្លួន០១នាក់)៖ ១-ឈ្មោះ រ៉ន រ៉ាឌី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។ ២-ឈ្មោះ សែន ភេទប្រុស (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ -កាបូបស្ពាយ ចំនួន ០១ ពណ៌ សូកូឡា ម៉ាក LV(របស់រងគ្រោះ) ។-ប្រាក់ដុល្លាចំនួន ២៨ ដុល្លា(របស់ជនរងគ្រោះ) -ប្រាក់រៀល ចំនួន ២១៥៥០០រៀល(របស់ជនរងគ្រោះ) ។ -ទូរស័ព្ទដៃ ចំនួន០២ គ្រឿង (របស់ជនរងគ្រោះ) ។ ១-ម៉ាក IPhone 6 ពណ៌ ទឹកប្រាក់ ០១គ្រឿង ។ ២-ម៉ាក IPhone 7ពណ៌ខ្មៅ ០១គ្រឿង ។ -ប័ណ្ណចាក់វ៉ាក់សាំង០១នាក់ (របស់ជនរងគ្រោះ) ។ -ម៉ូតូ០១គ្រឿង ម៉ាក Nex ពណ៌ ក្រហម លាយ ស ពាក់ផ្លាកលេខ ភ្នំពេញ 1JF 9243(របស់ជនសង្ស័យ) ។ -នាឡិកា smart Watch ០១ គ្រឿង(របស់ជនសង្ស័យ) ។

នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូម៉ាក សង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1ID 7091 មានស្ពាយកាបូប ពណ៌ សូកូឡា ម៉ាក LV តែម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ចេញពីគីឡូម៉ែត្រលេខ៧ ក្នុងគោលបំណងមកផ្ទះ នៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល លុះពេលជនរងគ្រោះជិះមកដល់ចំណុចផ្លូវជាតិលេខ៥ មុខហាងខារ៉ាអូខេ គ្រីស្តាល់ ក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ខាងលើ បានជិះម៉ូតូម៉ាកនិច ពណ៌ ក្រហម លាយ ស ពាក់ផ្លាកលេខ ភ្នំពេញ 1JF 9243 ជិះឌុបគ្នាមកពីទិសខាងត្បូង (ទិសដៅស្របគ្នា) មកធ្វើសកម្មភាព ឆក់យកកាបូបរបស់ជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូព្រមទាំងមានរបួសក្បាលជង្គង់ទាំងសង់ខាង កែងដៃខាងធ្វេង និងខូចខាតម៉ូតូមួយចំនួន បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យ បានជិះឌុបគ្នាគេចខ្លួន តាមផ្លូវជាតិលេខ៥ ត្រលប់ក្រោយ ឆ្ពោះទៅទិសខាងត្បូងវិញ (ភ្នំពេញ) ភ្លាមនោះ ជនរងគ្រោះបានរាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ពញាឮ ក្នុងខណ:ពេលនោះកម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍តាមបណ្តោយផ្លូវជាតិ៥ រហូតឃាត់ខ្លួន ជនសង្ស័យបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ព្រែកព្នៅ រួចហើយកម្លាំងប៉ុស្តិ៍ព្រែកព្នៅ បានប្រគល់ជនសង្ស័យ មកឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕

មតិយោបល់