ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នង នៅខេត្តកណ្ដាល…

កណ្តាល:យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានឲ្យដឹងថា (ព័ត៌មាន​លម្អិត​)​ ថ្ងៃសោរ៍ ១៣រោច ខែ បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៣ វេលា​ម៉ោង​ ១០:៤០​ នាទីព្រឹក​ មានករណីអគ្គិភ័យឆេះផ្ទះអស់ចំនួន០២ខ្នង និងរោងគោ​ រោលជញ្ជាំងផ្ទះល្វែងមួយជំហៀងនៅចំណុចភូមិកោះទៀវ(ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈន វុន ភេទ​ ស្រី អាយុ​ ៦៣​ ឆ្នាំ ជនជាតិ​ ខ្មែរ មានទីលំនៅភូមិកើតហេតុ។
+​ ប្រភេទសំណង់: ផ្ទះសង់អំពីឈើ ដំបូលប្រកក្បឿង ទំហំ ១២ម៉ែត្រx៧ម៉ែ្រត ឆេះខូចខាតទាំងស្រុង។
ទី២-​ ឈ្មោះ ហុី នឿន ភេទ​ ស្រី អាយុ​ ៥៩​ ឆ្នាំ ជនជា​តិ​ ខ្មែរ មានទីលំនៅភូមិកើតហេតុ។
-​ ប្រភេទសំណង់:​ សង់អំពីឈើ ដំបូលប្រក់សង័្កសី ទំហំ១០ម៉ែត្រx៦ម៉ែត្រ ឆេះខូចខាតទាំងស្រុង។
ទី៣-​ ឈ្មោះ សន ឃីម ភេទ​ ប្រុស​ អាយុ​ ៤៥​ ឆ្នាំ ជនជាតិ​ ខ្មែរ មានទីលំនៅភូមិកើតហេតុ។
-​ ប្រភេទសំណង់:សង់អំពីថ្ម ដំបូលប្រកក្បឿង ទំហំ​ ២៩x៦ម៉ែត្រ រោលជញ្ជាំងមួយចំហៀង។
ទី៤-​ ឈ្មោះ ម៉ន ផាន ភេទ​ ប្រុស អាយុ​ ៥០​ ឆ្នាំ ជនជាតិ​ ខ្មែ មានទីលំនៅភូមិកើតហេតុ។
-​ ប្រភេទសំណង់:រោងសង់អំពីឈើ ប្រកសង្ក័សី ទំហំ១២ម៉ែត្រx៧ម៉ែត្រ ឆេះបន្តិចបន្តួចនិងសម្ភារ:មួយចំនួន។

+​ សម្ភារ:ខូចខាតរួមមាន:
– ឆេះផ្ទះអស់ទាំងស្រុងចំនួន០២ខ្នង។
-​ ឆេះផ្ទះអស់មួយចំហៀងចំនួន០១ខ្នង។
-​ ឆេះសំយ៉ាបផ្ទះចំនួន០១ខ្នង។
-​ ឆេះរោងគោដាក់សម្ភារ:បន្តិចបន្តួច ចំនួន១ខ្នង។
-​ សំភារ:មួយចំនួន។

+​ មូលហេតុ:​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ (ទុស្សេខ្សែភ្លើង)​ ចេញពីផ្ទះឈនរុន​ ។

+​ កងកម្លាំង​បង្ការ​ពន្លត់​អគ្គីភ័យ​និង​សង្គ្រោះ​បាន​ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៖
-​ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តកណ្តាលចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត​។
-​ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកោះធំ ចំនួន០១គ្រឿង​ ប្រើប្រាស់ទឹកអស់០១រថយន្ត​។
-​ រថយន្តពន្លត់អគី្គភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្អាងចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត​។
-​ សរុបប្រើប្រាស់ទឹកអស់០៤រថយន្ត​ ទើបរលត់ជាស្ថាពរនៅវេលាម៉ោង​ ១២:៣៥ នាទី​ថ្ងៃ​ត្រង់​ ថ្ងៃខែឆ្នាំដដែល។
+​ ករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះដល់អាយុជីវិតមនុស្សឡើយ។

មតិយោបល់