ព័ត៌មានជាតិ

ជនបរទេសម្នាក់ ដេកស្លាប់នៅក្នុងបុរីមួយកន្លែង ចំនួន២ថ្ងៃទើបមិត្តភក្តិដឹង

ភ្នំពេញ: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមិត្តភក្ដិប្រទះឃើញជនរងគ្រោះម្នាក់ ដេកស្លាប់អាក្រាតកាយនៅក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះខាងលើនោះពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ គាត់អត់បានចេញក្រៅផ្ទះរយៈពេល២ថ្ងៃមកហើយ ។ ពុំមាននរណាបានដឹងថាគាត់មានរឿងអ្វីកើតឡើងនោះទេ ចំណែកមិត្តភក្តិក៏ពុំដឹងពីមូលហេតុ នៃការស្លាប់នេះដែរ ។

ប្រភពមួយនេះបានបន្តឲ្យដឹងទៀតថា មុនពេលមានការភ្ញាក់ផ្អើល មិត្តភក្ដិបានខលទៅរកជនរងគ្រោះ ប៉ុន្តែទាក់ទងអត់បានសោះ បន្ទាប់មកមិត្តភក្ដិរូបនោះ បានធ្វើដំណើរទៅរកដល់ផ្ទះតែម្ដង ។ លុះពេលទៅដល់បានស្រែកហៅតែអត់ឮឆ្លើយឡើយ ហើយដោយសារតែមានការងឿងឆ្ងល់ ក៏បានគាស់ទ្វារផ្ទះចូលទៅមើល ស្រាប់តែឃើញបុរសរងគ្រោះដេកស្លាប់ នៅលើគ្រែក្នុងមុងជាន់ទី១ នៃផ្ទះល្វែងដែលគាត់ស្នាក់នៅបាត់ទៅហើយ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា បន្ទាប់មកមិត្តភក្ដិនោះបានបិទទ្វារចាក់សោពីខាងក្រៅ រួចរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល និងធ្វើការពិនិត្យជាក់ស្តែងតែម្ដង ៕

មតិយោបល់