ព័ត៌មានជាតិ

ជារឿងចៃដន្យ! នាយករដ្ឋមន្ត្រីកម្ពុជា បានជួបម្ដាយធម៌នៅខេត្តត្បូងឃ្មុំ

ភ្នំពេញៈ ពិតជារឿងចៃដន្យ ដែលមនុស្សបែកគ្នាជាង៤០ឆ្នាំ បានជួបជុំគ្នា ដោយគ្មានការគ្រោងទុក។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ក៏បានជួបម្ដាយធម៌របស់ខ្លួនកាលពីនៅជំនាន់របបប៉ុលពតនោះ សុទ្ធសឹងថា មនុស្សគ្រប់គ្នានឹកស្មានមិនដល់។

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តត្បូងឃ្មុំ រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា នៅថ្ងៃទី២៣ ខែសីហានេះ បានមានភ័ព្វសំណាងជួបម្តាយធម៌ឈ្មោះ អ៊ី ស័រ មានអាយុជាង៨០ឆ្នាំ ដែលធ្លាប់បានផ្តល់ផ្ទះស្នាក់នៅដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោយពីសម្តេចទាំងទ្វេ ទើបបានរៀបការរួចថ្មីៗនៅក្នុងជំនាន់ប៉ុលពត។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេច។

ហ្វេសប៊ុកសម្ដេច បន្តឲ្យដឹងថា ម្ដាយធម៌របស់សម្ដេចក្នុងសម័យប្រទេសជួបសង្គ្រាម ហើយធ្លាប់បានផ្ដល់ផ្ទះស្នាក់នៅដល់គូស្វាមីសម្ដេចទាំងពីរនោះ មានឈ្មោះ អ៊ី ស័រ អាយុ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតាហៀវលើ ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ លោកយាយ អ៊ី ស័រ គឺជាមនុស្សតែម្នាក់គត់ ដែលបានផ្ដល់ផ្ទះស្នាក់នៅដល់គូស្វាមីថ្មោងថ្មីរវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបប៉ុលពត នាឆ្នាំ១៩៧៦។

“ចំណែកលោកយាយវិញ នៅពេលដឹងថា សម្តេចតេជោ អញ្ជើញមកកាន់ខេត្តត្បូងឃ្មុំ គឺលោកយាយបានមកអង្គុយឃ្លាំចាំនៅក្លោងទ្វារចូលមន្ទីរខេត្ត ដោយទទូចប្រាប់អ្នកយាមថា គាត់ចង់ជួបសម្តេចខ្លាំងណាស់។ សួរថាតើលោកយាយចង់ជួបសម្តេចមានបញ្ហាអ្វី? គាត់ឆ្លើយថា ចង់ជួបសម្តេចចុងក្រោយ ព្រោះសម្តេចធ្លាប់មកស្នាក់នៅក្នុងផ្ទះគាត់ពីជំនាន់ ប៉ុល ពត។ អ្នកដែលបានស្តាប់សម្ដីលោកយាយហើយ គឺពុំមានអ្នកណាជឿគាត់ឡើយ។ ប៉ុន្តែក្រុមការងារបានថតរូបគាត់ និងបានផ្ញើទៅកាន់សម្តេចតេជោ ហើយសម្តេចបានបញ្ជាក់ច្បាស់ថា លោកយាយ គឺពិតជាធ្លាប់បានផ្តល់ផ្ទះស្នាក់នៅដល់សម្តេចទាំងទ្វេ ពិតប្រាកដមែន ក្នុងជំនាន់ប៉ុលពត ពេលទើបរៀបការថ្មីៗ”។ ហ្វេសប៊ុកសម្ដេចបញ្ជាក់។

ហ្វេសប៊ុកសម្ដេច បន្តឲ្យដឹងទៀតថា “សម្តេចតេជោ ក៏នៅចងចាំបានទាំងអស់ គឺនៅពេលនោះសម្តេច និងសម្តេចកិត្តិបានជិះរ៉ឺម៉កម៉ូតូ ហើយកង់ម៉ូតូក៏បានបែកនៅមុខផ្ទះលោកយាយ អ៊ី ស័រ តែម្តង។ សម្តេចតេជោ បានឈប់សុំផ្ទះលោកយាយសម្រាក១យប់ពិតប្រាដមែន។ សម្តេចតេជោ នៅចងចាំបានទាំងអស់មកទល់ថ្ងៃនេះ គឺតាំងពីសម្បកផ្ទះ និងគ្រែខាងក្នុងផ្ទះជាដើម ដែលនៅរក្សាសភាពដូចដើម”។

ជាការឆ្លើយតបស្នងចំពោះគុណលោកយាយម្តាយធម៌ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមកលេងផ្ទះលោកយាយ និងបានឃើញផ្ទះ និងគ្រែដែលសម្តេចធ្លាប់បានស្នាក់នៅមួយពេលក្នុងជំនាន់ប៉ុលពតជាមួយភរិយា។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចសង់ផ្ទះទេវតាមួយខ្នងជូនលោកយាយ និងឧបត្ថម្ភថវិកាចិញ្ចឹមលោកយាយម្តាយធម៌អស់មួយជីវិត មិនឲ្យលោកយាយពិបាកទៀតឡើយ។ ជាមួយ គ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់ប្រជាពលរដ្ឋក្នុងភូមិនេះ ចំនួន១០២គ្រួសារផងដែរ៕

សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (4)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (18)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (1)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (8)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (14)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (11)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (2)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (3)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (5)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (6)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (7)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (9)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (10)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (12)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (13)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (15)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (16)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (17)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (19)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (20)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (21)សម្ដេចជួបម្ដាយធម៌ នៅត្បូងឃ្មុំ (22)

មតិយោបល់