ព័ត៌មានជាតិ

លួចខោ៤កាតុង ពីរោងចក្រយីដា ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចក្របួចជាប់ បន្ទាប់ពីធ្វើសកម្មភាពលួចយកខោខូវប៊យចំនួន ០៤កាតុង ពីរោងចក្រដែលខ្លួនធ្វើការ តែចុងក្រោយ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនជាប់។

ហេតុការណ៍ចាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីភាគីរោងចក្រ និងចាប់ជនសង្ស័យដើម្បីសួរនាំ។

ជនសង្ស័យ ឈ្មោះ លី សៀងហេង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រយីដា។ ជនរងគ្រោះឈ្មោះផុន សុវុត្ថា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំ ឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មុខងារជំនួយការធនធានមនុស្ស នៃរោងចក្រយីដា។ វត្ថុតាងចាប់យក-ខោខូវប៊យចំនួន៤កាតុងស្មើ១១៦ខោ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែសីហា ជនល្មើសបានលួច យកខោខូវប៊យចំនួន០៤កាតុងទៅលាក់ទុកនៅក្រោមជណ្តើរអគាររោងចក្រ និងយកខោចំនួន០៧ថង់ស្មើ១៤ខោបោះចេញតាមបង្អួចទៅក្រៅរោងចក្រ ពេលនោះកំលាំងសន្តិសុខបានរើសយកមកប្រគល់ឲ្យតំណាងរោងចក្រនិងបានស្រាវជ្រាវតាមកាម៉េរ៉ាឃើញជនល្មើសបានធ្វើសកម្មភាពលួចហើយជនល្មើសបានគេចមិនមកធ្វើការទេ ។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចខោរបស់រោងចក្រប្រាកដមែន ។ករណីនេះកំលាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

https://youtu.be/08ZyOlQV9lc

photo_2016-08-23_21-40-53

មតិយោបល់